ខេត្តកែប៖ នៅថ្ងៃទី១២/១៣ ខែសីហាឆ្នាំ២០១៥ ក្រុមសិស្សនិស្សិតផ្នែកទំនាក់ទំនងនឹងសារព័ត៌មាននៃសាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែបនឹងព្រះសីហនុ បានចុះធ្វើដំណើរទស្សនកិច្ចនៅរាជធានីភ្នំពេញចំនួន២ថ្ងៃ ដែលមានទីតាំងចំនួន៣កន្លែងដូចជា៖ Cambodia Daily , ក្រុមហ៊ុន Cambodia International Network ហៅកាត់ថា (CINet) នឹងស្ថានីយ៏ទូរទស្សន៏អប្សរា។ ការធ្វើដំណើរទស្សនកិច្ចនេះគឺមានការដឹកនំាដោយលោកគ្រូប្រធានផ្នែកទំាំងខេត្តកែបនឹងព្រះសីហនុ ហើយការធ្វើដំណើរទស្សនកិច្ចនេះគឺបានផ្តោតទៅលើជំនាញរបស់សិស្សនិស្សិតដែលកំពុងតែសិក្សាមានដូចជា ការធ្វើជាអ្នកកាសែត ការរៀបចំកម្មពិធីទូរទស្សន៏ ជាពិធីករនឹងពិធីការនីក្នុងទូរទស្សន៏ ការផ្សព្វផ្សាយព័ត៌មាន របៀបនៃការសរសេរព័ត៌មាន នឹងសែ្វងរកព័ត៌មានជាដើម។
ម្យ៉ាងវិញទៀតគឺវាអាចជួយអោយសិស្សនិស្សិតបានយល់ដឹងអំពី ឥរិយាបថភាពជាអ្នកសែត ការធ្វើការងារ ចំនេះដឹងនឹងបទពិសោធន៏ថ្មីៗដែលទាក់ទងទៅនឹងជំនាញរបស់ពួកគេ
0 comments:
Post a Comment