ទឹកសណែ្តកគឺត្រូវបានទទួលការគាំទ្រជាខា្លំងនៅក្នុងពេលបច្ចុប្បន្ននេះដោយសារតែទឹកសណែ្តកគឺជាឃា្លំងផ្ទុកនូវសារជាតិបំប៉ននឹងសារជាតិរ៉ែផ្សេងៗគ្នាច្រើន។ វាជាប្រភពនៃជាតិប្រូតេអីុនដូចគ្នាទៅនឹងទឹកដោះគោផងដែរ ប៉ុនែ្តដោយសារតែជាតិប្រូតេអ៊ីនដែលមាននៅក្នុងទឹកនោះវានឹងកាត់បន្ថយការប្រឈមនឹងបញ្ហាពុកឆ្អឹងបាន ហើយផ្តល់ផលល្អចំពោះសុខភាពបេះដូងបរិមាណនៃជាតិខ្លាញ់ដែលរលាយបានគឺមានតិចបំផុតនៅក្នុងទឹកសណែ្តកនេះ វាមានផ្ទុកច្រើនបំផុតនូវសារជាតិMonunsaturated នឹង Polyunsaturated fattyacids ក្រៅពីវាគ្មានផ្ទុកនូវកូទ្បេស្តេរ៉ូលទាល់តែសោះ។ដូចេ្នះវាល្អប្រសើរបំផុតសំរាប់អ្នកដែលមានប្រវត្តិទៅនឹងជំងឺសរសៃរឈាមនៃបេះដូង។វាគ្មានផ្ទុកនូវសារធាតុស្ករទ្បាក់់តូសដោយសារតែអវត្តមាននៃជាតិទ្បាក់តូសទឹកសណែ្តកគឺល្អបំផុតក្នុងការប្រើវាដើម្បីជំនួសនូវទឹកដោះគោសំរាប់អ្នកទាំងទ្បាយណាដែលមិនអាចទទួលយកនូវជាតិទ្បាក់តូសបាន។ ជួយសំរួលក្នុងការសម្រកទម្ងន់ដោយសារតែវាមិនសូវផ្ទុកនូវជាតិកាទ្បូរី។ក្រៅពីអត្ថប្រយោជន៏ដែលបានរៀបរាប់នៅខាងលើនេះទឹកសណែ្តកក៏នូវមានគុណសម្បត្តិផ្សេងៗទៀតចំពោះសុខភាពដែលត្រូវបានគេទទួលសា្គល់ផងដែរ វាមានដូចជា ផ្ទុកនូវជាតិIsoflavones ដែលស្មើទៅនឹងអរម៉ូនអឺស្រ្គូហែ្សនហើយវត្តមានរបស់វាគឺអាចធ្វើឲប្រាកដបានថាវាអាចជួយផ្តល់នូវគុណសម្បត្តិចំពោះសុខភាពគឺជួយបំបាត់នូវអាការះនៃការរាំងរដូវរហូតដល់ការកាត់បន្ថយនូវការប្រឈមនឹងប្រភេទនៃជំងឺមហារីកជាក់លាក់មួយចំនួនដូចជាជំងឺមហារីកក្រពេញប្រូសា្តតគឺអាចកាត់បន្ថយនូវការកើតទ្បើងនៃជំងឺទឹកនោមផែ្អមដែលមានការពឹងផែ្អកទៅលើអាំងស៊ុយលីន។វាត្រូវបានគេជឿថាទឹកសណែ្តកគឺមានសារះសំខាន់ជាពិសេសបានដោយសារតែវាមានផ្ទុកនូវសារធាតុរ៉ែ ប៉ុនែ្តគុណវិបត្តិរបស់វាបើយើងធ្វើការប្រៀបធៀបជាមួយនឹងទឹកដោះគោនោះគឺវាមានផ្ទុកនូវជាតិកាល់ស្យូមតិចជាង។
Sunday, February 22, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment