ខេត្តកែប៖ សាលាបច្ចេកទេសដុនបូស្កូខេត្តកែប-ព្រះសីហនុបានរៀបចំកម្មវិធីដំណើរទស្សនៈមូយនៅរមណីយដ្ឋានឋានសូគ៌បូកគោដែលមានទីតំាងសិត្ថនៅខេត្តកំពត។ក្នុងឱកាសធ្វើដំណើរទស្សនៈនេះគឺមានការចូលរូមពីលោកពុក លី សំណាង ដែលជាអធិការសាលានៃសាលាបច្ចេកទេសដុន បូស្កូខេត្តកែប លោកគ្រូអ្នកគ្រូ ព្រមទំាងសិស្សានុសិស្សផ្នែកទំនាក់ទំនងសង្គមនឹងសារព័ត៌មាន(កែប-ព្រះសីហនុ) បន្ទាប់ពីយើងបានទៅដល់រមណីយដ្ឋានឋានសូគ៌បូកគោ យើងក៏បាននំាគ្នាចូលទៅគោរពថ្វាយបូជារូបសំណាករបស់លោកយាយម៉ៅដែលជាទីកន្លែងដ៏ស័កសិទ្ធិនឹងជាទីសក្តារៈបូជារបស់ភ្នំបូកគោ។ក្រោយមកយើងក៏បានធ្វើការជួបជុំគ្នាជាមួយនឹងសិស្សានុសិស្សនៅទីនោះក្នុងគោលបំណងដើម្បីអោយសិស្សនិស្សិតមានការទំនាក់ទំនងអោយកាន់តែមានភាពជិតសិទ្ធិថែមទៀតលើសពីទៀតក៏មានការពិសារអាហារជុំគ្នាជាមួយគ្រូនឹងសិស្សនៅទីតាំងកាសុីណូចាស់។នៅពេលដែលភ្ញៀវជាតិនឹងអន្តរជាតិបានធ្វើដំណើរកំសាន្តតែងតែចូលមកអុជធូបនឹងគោរពបូជាដើម្បីសុំសេចក្តីសុខក្នុងការធ្វើកំសាន្តដំណើរនៅជុំវិញភ្នំបូកគោ។
ក្រោយពីបានធ្វើការបន់ស្រន់រួចយើងក៏បានបន្តដំណើរទៅកាន់ទីតំាងជាច្រើនថែមទៀតនៅលើភ្នំបូកគោដូចជានៅកាសុីណូចាស់ដែលជាទីកន្លែងចំនាស់មួយនៅបូកគោដែលបានបន្សល់ទុកសំរាប់អ្នកជំនាន់ក្រោយដឹងពីប្រវត្តិនៅទីកនោះហើយក៏មាននៅការកសាងនូវកាសុីណូថ្មី វត្តសំពៅប្រាំ ហើយនឹងមានទឹកធ្លាក់ដ៏សែនត្រជាក់ខ្យល់ដ៏បរិសុទ្ធនឹងស្រស់ស្រាយនៅពីភ្នំបូកគោនោះទៀតផងដែរ៕
0 comments:
Post a Comment