នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៥ លោក Gerard Van Hal ដែលជាជនជាតិហូទ្បង់នឹងភិរិយាជាជនជាតិថៃបានមកធ្វើដំណើរទស្សនៈកិច្ចនៅសាលាបច្ចេកទេស ដុន បូស្កូ ខេត្តកែប។ លោក Gerard Van Hal នឹងភិរិយាជាម្ចាស់ឧបត្ថម្ភនូវតារាងបាល់ទាត់ដែលទើបតែសាង់សង់រួច លោកនឹងភិរិយាបានមកពីប្រទេសថៃដើម្បីបើកសម្ពាធដាក់អោយប្រើប្រាស់នូវតារាងបាល់ទាត់ថ្មីនោះជាផ្លូវការ។ បន្ទាប់ពីនោះលោកនឹងភិរិយាក៏បានដើរទស្សនានៅជុំវិញបរិវែនសាលានឹងពីការសិក្សាតាមផ្នែកនីមួយៗរបស់សាលាបច្ចេកទេស ដុន បូស្កូ ខេត្តកែប លោកនឹងភិរិយាធ្លាប់បានជួយឧបត្ថម្ភដល់សាលាបច្ចេកទេស ដុន បូស្កូ ខេត្តកែបពីមុខៗជាច្រើនដូចជា បន្ទប់រៀនផ្នែកសណ្ឋាគារ ផ្ទះបាយ ខ្លោងទ្វាសាលា ផ្ទះស្នាក់ក្នុងស្រី សាលកីទ្បា អាងចម្រុះទឹកស្អាត ឧបករណ៏នឹងសម្ភារៈសិក្សាមួយចំនួន ហើយពេលនេះលោកក៏បានជួយឧបត្ថម្ភនូវតារាងបាល់ទាត់ថ្មីមួយទៀតដល់សាលា។ លោកអធិការនៃសាលាបច្ចេកទេស ដុន បូស្កូ ខេត្តកែបបានរៀបចំជាកម្មវិធីមួយដើម្បីថ្លែងអំណរគុណដល់លោក Gerard Van Hal នឹងភិរិយាដែលបានជួយឧបត្ថម្ភដល់សាលាជាច្រើន ក្នុងឱកាសនោះផងដែលលោកអធិការនៃសាលាបច្ចេកទេស ដុន បូស្កូ ខេត្តកែប បានរៀបចំជាប៉ាច់ផ្កា លិខិតថ្លែងអំណរគុណ ក៏ដូចជាកាដូអនុស្សារីវយ៏ដល់លោក Gerard Van Hal នឹងភិរិយាផងដែរ៕
0 comments:
Post a Comment