ខេត្តកែប៖ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥ ខេត្តកែបបានប្រារព្ធកម្មពិធីអនាម័យបរិស្ថានក្រោមប្រធានបទ កែប សំអាត កែប (Kep Kep Clean) ជាលើកទី៣ ដែលរៀបចំដោយអង្គការមូលនិធិទឹកចិត្តទំាងបី ដែលមានការអញ្ចីញចូលរួមពីបវរកញ្ញាប្រចាំឆ្នាំនៅប្រទេសជប៉ុន លោកឯកឧត្តម កែន សត្ថា ជាគណៈអធិបតីនៃអភិបាលខេត្តកែប មន្រ្តីគ្រប់លំដាប់ថា្នក់ សិស្សនិស្សិតដុន បូស្កូ នឹងសិស្សានុសិស្ស ព្រមទំាងប្រជាពលរដ្ឋដែលរស់នៅជុំវិញខេត្តកែប។ នៅក្នុងកម្មវីធីនោះយើងក៏បាននំាគ្នាដើរសំរាមដើម្បីសំអាតទីក្រុងនៅជុវិញតំបន់ឆ្នេរសមុទ្រ ហើយការក្នុងកម្មវីធីនេះផងដែរបវរកញ្ញាជប៉ុនតែងតែជួយឧបត្ថម្ភដល់កម្មវីធីនេះក្នុងគោលបំណងដើម្បីជួយលើកស្ទួយនឹងអភិវឌ្ឃន៏ដល់តំបន់ទេសចរណ៏ដែលជាកន្លែងសំរាប់ភ្ញៀវជាតិនឹងអន្តរជាតិចូលមកទស្សនាអោយបានកាន់តែច្រើនទ្បើង។ ក្រៅពីជួយសំអាតដល់បរិស្ថានខេត្តកែបហើយ បវរកញ្ញាទំាងបីរូបនេះក៏បានចូលរួមចំនែកដំាដើមឈើថែមទៀតផងដែរដើម្បីអោយខេត្តកែបកាន់តែមានភាពស្រស់បំព្រងនឹងសំបូរទៅដោយធម្មជាតិបៃតងស្រស់។ នៅក្នុងឱកាសនោះផងដែរបវរកញ្ញាទំាងបីរូបក៏បានបកស្រាយនូវបទចម្រៀង នឹងការសម្តែងក្បាច់រំា បន្ថែមពីនេះទៀតក៏មានការរាំពីក្មេងៗមណ្ឌលបុរីកុមារកំព្រានៅខេត្តកែបជាមួយបវរកញ្ញាជប៉ុនផងដែរ។
0 comments:
Post a Comment